ត្រឡប់ក្រោយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងចូលរួម​ពិធី​តែងតាំង លោក សុខ ទូច ជា​ប្រធាន​រាជបណ្ឌិត្យសភា

 

​នៅ​ថ្ងៃ​សុក្រ​ទី ១១ ខែសីហា សប្តាហ៍​ក្រោយ លោក សុខ ទូច នឹង​ចូលកាន់​តំណែង​ជា​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​។ យោងតាម​ព្រះរាជក្រឹត្យ ដែល​ចុះហត្ថលេខា​ដោយ​សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៧  លោក សុខ ទូច ដែលមាន​គោរមងារ​ជា​បណ្ឌិតសភា​ចា​រ្យ បាន​ឡើង​ឋានៈ​ពី​អនុប្រធាន​ទៅជា​ប្រធាន​រាជបណ្ឌិត្យសភា កម្ពុជា​ជំនួស​លោកស្រី ខ្លូត ធីតា ដែលមាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ។​លោក សុខ ទូច នឹង​ចូលកាន់​តំណែង​ជា​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​ផ្លូវការ នៅ​ថ្ងៃ​សុក្រ​ទី ១១ ខែសីហា សប្តាហ៍​ក្រោយ​។ ពិធី​ប្រកាស និង​ផ្ទេរ​ភារកិច្ច​នេះ នឹង​ប្រព្រឹត្តធ្វើ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ក្រោម​វត្តមាន លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។​

ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/uvBgX2

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា