គណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) មិនមានយន្តការរៀបចំការិយាល័យចុះឈ្មោះបោះឆ្នោត នៅតាមបន្ទាត់ព្រំដែន សម្រាប់ពលរដ្ឋចំណាកស្រុកក្រៅប្រទេសឡើយ។ ការប្រកាសរបស់ គ.ជ.ប នេះ ស្របពេលដំណើរការចុះឈ្មោះបោះឆ្នោតថ្មី នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ កញ្ញា ដល់ថ្ងៃទី ៩ វិច្ឆិកាខាងមុខនេះ សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០១៨ ។លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បាននិយាយថា មូលហេតុដែល គ.ជ.ប សម្រេចមិនរៀបចំការិយាល័យចុះឈ្មោះតាមព្រំដែននេះ ដោយសារតែវាមានភាពចម្រូងចម្រាសចំនួន៣ គឺទី១ បញ្ហាច្បាប់ ទី២ ភាពអយុត្តិធម៌សម្រាប់ការចុះឈ្មោះបោះឆ្នោត និងទី៣ បញ្ហាមិនឯកភាពគ្នារបស់អ្នកនយោបាយ។ត្រង់ចំណុចនេះលោក ហង្ស ពុទ្ធា បានឲ្យដឹងយ៉ាងដូច្នេះថា៖«បើសិនជា គ.ជ.ប រៀបចំការចុះឈ្មោះតាមបន្ទាត់ព្រំដែនកម្ពុជានោះ វាគឺបង្ហាញពីភាពរើសអើសដល់ពលរដ្ឋខ្មែរ ដែលរស់នៅប្រទេសដទៃទៀត ដូចជានៅម៉ាឡេស៊ី កូរ៉េ និងប្រទេសដទៃទៀត។
ប្រភព៖សារព័ត៌មានថ្មីៗ