ត្រឡប់ក្រោយ

ក្រសួង​មហាផ្ទៃ​ថា​ប្រហែល​ជា​មិន​ឲ្យ​មាន​បន្ទប់​ស្ថានការណ៍​នៅ​ឆ្នាំ​២០១៨​ឡើយ

 

ក្រសួង​មហាផ្ទៃ លើក​ឡើង​ថា បណ្ដុំ​អង្គការ​ហៅ​ថា បន្ទប់​ស្ថានការណ៍ ដែល​ធ្វើ​ការ​រួម​គ្នា​ឃ្លាំ​មើល​ការ​បោះឆ្នោត​នោះ ប្រហែល​ជា​ត្រូវ​ហាមប្រាម​មិន​ឲ្យ​មាន ដើម្បី​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​សកល​ក្នុង​ឆ្នាំ​២០១៨ ខាង​មុខ​ឡើយ ដោយ​ចោទ​ថា បណ្ដុំ​អង្គការ​ទាំងនេះ​មាន​គោលដៅ​ប្រឆាំង​រដ្ឋាភិបាល​ទៅ​វិញ។ រីឯ​មន្ត្រី​សង្គម​ស៊ីវិល ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ ពិចារណា​ឡើង​វិញ និង​ផ្តល់​ឱកាស​ក្នុង​ការ​ជួប​ពិភាក្សា​គ្នា​ឲ្យ​បាន​ឆាប់។ថ្វីត្បិតតែ​មិន​ទាន់​កំណត់​ពេលវេលា​ជាក់លាក់​នៃ​ការ​ជួប​ពិភាក្សា​គ្នា​រវាង​ក្រសួង​មហាផ្ទៃ និង​ក្រុម​ការងារ​នៃ​បន្ទប់​ស្ថានការណ៍​ក្តី ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ហាក់​បាន​ឆ្លើយតប​ជា​អវិជ្ជមាន​ជូន​ក្រុម​ការងារ​បន្ទប់​ស្ថានការណ៍​រួច​បាត់​ទៅ​ហើយ។លោក ខៀវ សុភ័គ ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​៦ ខែ​សីហា ថា ក្រសួង​មហាផ្ទៃ ប្រហែល​ជា​មិន​អនុញ្ញាត​ឲ្យ​បន្ទប់​ស្ថានការណ៍​បន្ត​ការងារ​របស់​ខ្លួន​សម្រាប់​ការ​បោះឆ្នោត​សកល​នៅ​ឆ្នាំ​២០១៨ ឡើយ។

ប្រភព៖RFA

https://goo.gl/rHZ2rp

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា