អ្នកតំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ លោក អ៊ូ ច័ន្ទឬទ្ធិ បានថ្លែងលើកឡើងថា លោកមិនមែនជាអ្នកដែលបាន
បង្ហោះព័ ត៌មានលើទំព័រហ្វេសប៊ុករបស់លោក ទាក់ទងជាមួយនឹងព័ត៌មានបែកធ្លាយថា កាសែតអាមេរិក Cambodia
Daily រកស៊ីអត់បង់ពន្ធរយៈពេល១០ឆ្នាំ នោះទេ ។ការចេញមុខឆ្លើយបដិសេធនេះ ធ្វើឡើងបន្ទាប់ពីវេបសាយហ្រ្វែសញ៉ូបានចុះផ្សាយក្រោមចំណងជើងថា ឯកសារសំខាន់មួយរបស់អគ្គនាយកដ្ឋានពន្ធដារ ចេញនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នេះ ផ្ញើជូនកាសែតអាមេរិក Cambodia Dailyដោយជូនដំណឹងអំពីការជំពាក់ថ្លៃពន្ធរយៈពេល១០ឆ្នាំ ពីឆ្នាំ២០០៧ ដល់ឆ្នាំ ២០១៦ មានទឹកប្រាក់ ២៥,៧៥៦,០១៥,៦៩៦ រៀល ត្រូវបានបែកធ្លាយនៅលើ បណ្តាញទំនាក់ទំនងសង្គម Facebook របស់លោក អ៊ូ ច័ន្ទរិទ្ធ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧។
ប្រភព៖VIM