ត្រឡប់ក្រោយ

តុលាការចេញដីកាបញ្ជាឲ្យលោក ម៉ន ផល្លា ប្រធានប្រតិបត្តិ CNRP ចូលខ្លួនជាលើកទី២ ករណីហិង្សាដោយចេតនា

 

លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែសីហា ចេញដីកាបញ្ជាឲ្យចូលខ្លួន ជាលើកទី២ ឲ្យលោក ម៉ន ផល្លា ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ដើម្បីសាកសួរពីដំណើររឿង "ហិង្សាដោយចេតនាមានស្ថានទម្ងន់" លើយុវជនម្នាក់។មន្ត្រីតុលាការ ថ្លែងថា ដីកាបញ្ជាឲ្យចូលខ្លួនជាលើកទី២នេះ គឺ មិនកំណត់ថ្ងៃចូលខ្លួនច្បាស់លាស់ទេ រហូតមានការសម្រេចជាថ្មី។គួររំលឹកថា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧កន្លងទៅ បុរសរងគ្រោះម្នាក់ ត្រូវបានក្រុមសកម្មជន គណបក្សសង្គ្រោះជាតិ ប្រមាណ១០នាក់ បានព្រួតវាយធ្វើបាប គ្រាន់តែបើកម៉ូតូ ឆ្លងកាត់ក្បួនដង្ហែបក្សរបស់ពួកគេ បណ្តាលឲ្យជាំហើមភ្នែកខាងឆ្វេង ក្បាល និងលើខ្លួនប្រាណ ជាច្រើនកន្លែង។ 

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/zh5Puu

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា