ត្រឡប់ក្រោយ

ក្រុមហ៊ុន​​​ឈេហ្វរ៉ុន​​​ត្រូវ​​​បង្គាប់​​​ឱ្យ​​​ផ្តល់​​​ព័ត៌មាន​​​ក្នុងសំណុំ​​​រឿង​​​ឃាត​​​កម្ម​​​លោក កែម ឡី

 

ក្រុមហ៊ុនឈេហ្វរ៉ុន ជាក្រុមហ៊ុនប្រេងឥន្ធនៈដ៏ធំត្រូវបានចៅក្រមតុលាការអាមេរិកបង្គាប់ឲ្យផ្តល់ឯកសារនិងព័ត៌មានដែលខ្លួនអាចមានទាក់ទងនឹងការធ្វើឃាតលោក កែម ឡី អ្នកវិភាគនយោបាយមួយរូប នៅស្ថានីយប្រេងឥន្ធនៈកាល់តិចមួយក្នុងរាជធានីភ្នំពេញ កាលពីខែកក្កដាឆ្នាំមុន។ ដីកាកោះដែលចុះហត្ថលេខាដោយចៅក្រម Donna Ryu នៃតុលាការអាមេរិករដ្ឋកាលីហ្វ័រញ៉ាខាងជើងកាលពីថ្ងៃសុក្រ បង្ខំឲ្យបុគ្គលិកមួយចំនួនរបស់ក្រុមហ៊ុនឈេហ្វរ៉ុនដែលប្រហែលជាមានទំនាក់ទំនងជាមួយមន្ត្រីរដ្ឋាភិបាល ឬនគរបាល រួមទាំងអ្នកគ្រប់គ្រងពីរនាក់ផងឲ្យចុះទៅកាន់ស្តាម៉ាតនោះដើម្បីផ្តល់នូវឧបករណ៍ថតសំឡេងអេឡិចត្រូនិក ឬឧបករណ៍ដែលចេញដោយក្រុមហ៊ុនដែលអាចមានព័ត៌មានទាក់ទងនឹងការធ្វើឃាតនោះ។ លោក កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់ទាំងកណ្តាលថ្ងៃកាលពីថ្ងៃទី១០ខែកក្កដា នៅពេលលោកកំពុងផឹកកាហ្វេពេលព្រឹកនៅក្នុងស្ថានីយនោះ។

ប្រភព៖ខេមបូឌាដេលី

https://goo.gl/oFsEze

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា