ត្រឡប់ក្រោយ

លោក សុខ ឥសាន ដាក់លក្ខខណ្ឌ៤ចំណុច ដល់សង្គមស៊ីវិល ចង់បង្កើតបន្ទប់ស្ថានការណ៍ តាមដានការបោះឆ្នោត២០១៨

 

ក្រោយពីក្រសួងមហាផ្ទៃ គ្រោងចេញលិខិតជាផ្លូវការ មិនអនុញ្ញាតឲ្យបង្កើត បន្ទប់ស្ថានការណ៍ នៅក្នុងប្រទេសកម្ពុជា សម្រាប់តាមដានការ បោះឆ្នោត២០១៨ នោះគណបក្សកាន់អំណាច បានដាក់លក្ខខណ្ឌចំនួន៤ចំណុច ដល់បណ្តុំអង្គការ ដែលចង់ឲ្យមានបន្ទប់ស្ថានការណ៍។ មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានឲ្យដឹង នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ថា “ដើម្បីឲ្យដាច់ស្រេច មិនគួរទុកបញ្ហា ឲ្យនៅពាំត្រណោត តទៅទៀតទេ គួរតែមានការវះកាត់សមស្របណាមួយ៖ គឺទី១- ធ្វើសមាហរណកម្ម បណ្តាអង្គការទៅក្នុង បក្សប្រឆាំង។ ទី២ - រក្សាទុកបណ្តាអង្គការទាំង៤០ ដោយគ្មានរបស់ដែលហៅថា បន្ទប់ស្ថានការណ៍។ ទី៣-រំសាយចោលបណ្តាអង្គការទាំង៤០ ហើយបង្កើតជាផ្លូវការ បន្ទប់ស្ថានការណ៍ជាអង្គការ ស្របច្បាប់ចុះបញ្ជីត្រឹមត្រូវ មានតម្កល់លក្ខន្តិកៈនៅក្រសួងមហាផ្ទៃ ។ បើសិនជាមិនយកតាម ចំណុចណាមួយខាងលើនេះទេ មានន័យថា មានគំនិតទុច្ចរិត”។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/q1XbM6

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា