ត្រឡប់ក្រោយ

លោក កឹម សុខា៖ ល្មមដល់ពេល ដែលអ្នកនយោបាយខ្មែរ ត្រូវបោះបង់ចោល អំពើអវិជ្ជមាន

 

ប្រធានគណបក្សសង្គ្រោះជាតិ (CNRP) លោក កឹម សុខា បានបញ្ចេញទស្សនៈ តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី៨ សីហានេះថា ការគាស់កកាយ ការបង្កជម្លោះ ការជេរប្រមាថ ការមួលបង្កាច់ដែលនាំឲ្យមានការឈឺចាប់ ល្មមដល់ពេលបញ្ចប់ ហើយអ្នកនយោបាយខ្មែរ ត្រូវបោះបង់ចោលនូវ អំពើអវិជ្ជមានទាំងនេះ ដើម្បីឈានទៅ កសាងសង្គមខ្មែរ ឲ្យមានសុខដុមរមនាទាំងអស់គ្នា ឡើងវិញ។លោក កឹម សុខា បានសរសេរបន្តថា “កសាងភាពសុខដុមរមនា សម្រាប់ខ្មែរទាំងអស់គ្នា អំពើហិង្សា ការគំរាមកំហែង ការបំបែកបំបាក់ ការធ្វើទុក្ខបុកម្នេញខ្មែរគ្នាឯង ដែលនាំឲ្យមានការឈឺចាប់ ​​ខ្ញុំមិនគាំទ្រជាដាច់ខាត់! និងមិនមែនជាគោលជំហរ របស់គណបក្សសង្គ្រោះជាតិឡើយ​"។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/VbWBAp

 

 

 

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា