ត្រឡប់ក្រោយ

អ្នករាយការណ៍​ ពិសេស UN បារម្ភ ចំពោះសំដីថា អ្នកមិនទទួលស្គាល់ លទ្ធផលបោះឆ្នោត នឹងត្រូវក្បាល គល់ឫស្ស៊ី

 

លោកស្រី រ៉ូណាស្មីត អ្នករាយការណ៍ ពិសេស របស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកផ្នែក សិទ្ធិមនុស្ស បានសម្តែងការព្រួយបារម្ភ ចំពោះពាក្យសំដី របស់លោក វង សូត រដ្ឋមន្រ្តីក្រសួង សង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា ដែលបានលើកឡើងថា អ្នកណាមិនទទួលស្គាល់ លទ្ធផលបោះឆ្នោត នៅឆ្នាំ ២០១៨ ខាងមុខ នឹងត្រូវក្បាលគល់ឫស្ស៊ី។ក្នុងពិធីប្រកាសចូលកាន់តំណែងរដ្ឋលេខាធិការ និងប្រធាននាយកដ្ឋានមួយចំនួន របស់ក្រសួងសង្គមកិច្ច នារសៀល ថ្ងៃទី៣១ កក្កដា ឆ្នាំ២០១៧ លោក វង សូត បានថ្លែងថា គ្មានការតវ៉ា ចំពោះលទ្ធផលបោះឆ្នោត ឆ្នាំ២០១៨  បើហ៊ានក្បាលគល់ឫស្សីមិនខាន។លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ កិច្ចប្រជុំជាមួយលោកស្រី រ៉ូណាស្មីត នៅថ្ងៃ ៨ សីហា ថា លោកស្រី ព្រួយបារម្ភការលើកឡើង របស់រដ្ឋមន្រ្តី ចំពោះថា អ្នកណាមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនៅឆ្នាំ២០១៨ខាងមុខ នឹងត្រូវក្បាលគល់ឫស្ស៊ី។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/PxzR9x

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា