ការបង្កជម្លោះ មិនមែនគោលជំហររបស់គណបក្សសង្គ្រោះជាតិ នោះទេ។ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុក យ៉ាងដូច្នេះ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២0១៧នេះ។តាមរយៈបណ្តាញសង្គមហ្វេសប៊ុក លោក កឹម សុខា មិនគាំទ្រសោះឡើយ ចំពោះទង្វើទាំងឡាយណា ដែលបង្កឲ្យអ្នកដទៃឈឺចាប់ ដូចជាការជេរប្រមាថ និងការមួលកាច់ ជាដើម។ លោក កឹម សុខា ក៏មិនគាំទ្រផងដែរ ចំពោះការប្រើអំពើហិង្សា ការគំរាមកំហែងការបំបែកបំបាក់និងការធ្វើទុកបុកម្នេញដាក់គ្នាទៅវិញទៅមក។ប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បានសរសេរយ៉ាងដូច្នេះថា៖«ល្មមដល់ពេលហើយ ដែលអ្នកនយោបាយខ្មែរ ត្រូវបោះបង់ចោលនូវអំពើអវិជ្ជមានទាំងនេះ ដើម្បីឈានទៅការកសាងសង្គមខ្មែរឲ្យមានសុខដុមរមនាទាំងអស់គ្នាឡើងវិញ»។
ប្រភព៖សារព័ត៌មានថ្មីៗ