មន្រ្តីស្ថិតនៅក្នុងជួរគណបក្សសង្រ្គោះជាតិបានបង្ហាញការមិនពេញចិត្តចំពោះកងកម្លាំងប្រដាប់អាវុធនៅកម្ពុជា ដែលបានប្រកាស ពីការហាត់បាញ់កាំភ្លើងដើម្បីត្រៀមខ្លួនការពាររដ្ឋាភិបាលស្របច្បាប់ ។លោក មុត ចន្ថា យល់ថា កាតព្វកិច្ចរបស់កងទ័ពត្រូវការជាតិពីការរំលោភឈ្លានពានពីសំណាក់បរទេស ប៉ុន្តែនៅប្រទេសប្រជាធិបតេយ្យ គេមិននិយាយថា កងទ័ពការពាររដ្ឋាភិបាលស្របច្បាប់ទេ ផ្ទុយទៅវិញកងទ័ពត្រូវការពាររដ្ឋធម្មនុញ្ញ។ លោកបន្តទៀតថាឋានានុក្រមច្បាប់ គឺមានតែរដ្ឋធម្មនុញ្ញទេ ដែលមានឋានានុក្រមខ្ពស់ជាងគេបំផុត ដូច្នេះរាល់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិត្រូវតែស្របនឹងរដ្ឋធម្មនុញ្ញ។ប្រតិកម្មមិនពេញចិត្តរបស់មន្រ្តីគណបក្សប្រឆាំងរូបនេះ ធ្វើឡើង ក្រោយកាសែតភ្នំពេញប៉ុស្តិ៍បានចុះផ្សាយថា កងកម្លាំងនគរបាលរាជធានីភ្នំពេញប្រមាណ ១៥០ នាក់ត្រូវបានហ្វឹកហាត់ឲ្យចេះបាញ់កាំភ្លើងគ្រាប់ពិតជាអ្វីដែលក្រុមមន្ត្រីបានពន្យល់ថា ធ្វើឡើងដើម្បីត្រៀមបង្ក្រាបការតវ៉ាណាមួយដែលអាចកើតឡើងនៅក្រោយការបោះឆ្នោតឆ្នាំ២០១៨ និងដើម្បីការពាររដ្ឋាភិបាលស្របច្បាប់។
ប្រភព៖VIM