មន្រ្តីរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជាបានគាំទ្រចំពោះប្រសាសន៍លើកឡើងរបស់រដ្ឋមន្រ្តី វង សូត ដែលចង់វាយ
ក្បាលទៅ លើគណបក្សប្រឆាំងនឹងគល់ឬស្សី ។ ប៉ុន្តែបក្សប្រឆាំងថា នេះជារឿងហិង្សាយ៉ាងច្បាស់។នៅក្រោយជំនួបប្រជុំជាមួយនឹងអ្នកស្រី រ៉ូណា ស្មីត (Rhona Smith)
អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស កាលពីព្រឹកថ្ងៃទី៨ សីហា ម្សិលមិញនេះ ប្រធានគណៈកម្មកាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី ថ្លែងថា ការប្រកាសចង់វាយក្បាលគណបក្សប្រឆាំងនឹងគល់ឬស្សី ប្រសិនបើហ៊ានឡាំប៉ាជាមួយនឹងលទ្ធផលឆ្នោតនៅក្រោយការបោះឆ្នោតឆ្នាំ២០១៨ ដូចកាលពីឆ្នាំ២០១៣ទៀតនោះ គឺជាការអ ប់រំមួយបែបរបស់លោករដ្ឋមន្រ្តីទៅតាមផ្លូវច្បាប់តែប៉ុណ្ណោះ ។ លោកបញ្ជាក់ថា នេះមិនមែនជាការខុសទាស់ ហើយក៏មិនមែនជា ការគម្រាមកំហែងអ្វីដែរ ។ លើសពីនេះទៀត លោក កែវ រ៉េមី អំពាវនាវថា កុំអោយមានការព្រួយបារម្ភលើសារនយោបាយបែប នេះខ្លាំងពេក ៖ « តែការលើកឡើងនោះ មិនគួរឲ្យមានប្រតិកម្មភ័យខ្លាច អញ្ចឹងទេ » ។
ប្រភព៖VIM