ត្រឡប់ក្រោយ

លោក កឹម សុខា ចុះ​​​មូលដ្ឋាន​​​ប្រមូលមតិកែលម្អក្រោយការ​​​បោះ​​​ឆ្នោត​​​

 

មន្ត្រីគណបក្សសង្គ្រោះជាតិបាននិយាយកាលពីម្សិលមិញថា ដោយគិតល្អិតល្អន់ពីការចាញ់ការបោះឆ្នោតឃុំ សង្កាត់របស់គណបក្សកាលពីខែមិថុនា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបានធ្វើដំណើរចុះទៅទូទាំងប្រទេសដើម្បីប្រមូលមតិកែលម្អ និងការស្ទាបស្ទង់ដែលគណបក្សអាចប្រើដើម្បីតម្រែតម្រង់សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជាតិរបស់ខ្លួន។យោងតាមលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សបានឱ្យដឹងថា ការធ្វើដំណើរចុះទៅ២៤ខេត្ត ក្រុង និងរាជធានីភ្នំពេញដែលបានចាប់ផ្ដើមកាលពីដើមខែមុន ហើយនឹងបន្តរយៈពេល២សប្ដាហ៍ទៀតនោះ បានធ្វើឱ្យលោក កឹម សុខា ចុះទៅកាន់ស្រុកផ្សេងៗទៀត ដែលស្រុកមួយចំនួនគណបក្សធ្វើបានយ៉ាងល្អនៅក្នុងការបោះឆ្នោតឃុំ សង្កាត់ និងស្រុកមួយចំនួនទៀតដែលគណបក្សធ្វើមិនទាន់បានល្អនៅឡើយ។

ប្រភព៖ខេមបូឌាដេលី

https://goo.gl/RhbNX5

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា