អតីតជំនួយការលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឲ្យសមាជិក និងអ្នកគាំទ្រគណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ ចូលរួមជាមួយគណបក្សប្រឆាំងដើម្បីផ្តួលគណបក្សកាន់អំណាចនៅក្នុងការបោះឆ្នោតឆ្នាំក្រោយ។លោក សូ ណារ៉ូ អតីតជំនួយការលោក ហ៊ុន សែន ដែលឥឡូវនេះកំពុងនៅអាមេរិកបានអំពាវនាវនៅលើហ្វេសប៊ុកលោក កាលពីថ្ងៃចន្ទ ឲ្យសមាជិក និងអ្នកគាំទ្រគណបក្សខ្មែររួបរួមជាតិរបស់ លោក ញឹក ប៊ុនឆៃ ដែលធ្លាប់ចុះហត្ថលេខាលើរដ្ឋធម្មនុញ្ញជួយលោក ហ៊ុន សែន បង្កើតរដ្ឋាភិបាលជាកញ្ចប់ជាមួយរដ្ឋសភាដែលឥឡូវត្រូវបានចាប់ខ្លួនដោយអាជ្ញាធររបស់លោក ហ៊ុន សែន ឲ្យរួមកម្លាំងជាមួយគណបក្សសង្គ្រោះជាតិ ដើម្បីផ្តួលរំលំគណបក្សប្រជាជន។
ប្រភព៖ភ្នំពេញប៉ុស្ដិ៍