ប្រធានគណបក្សខ្មែររួបរួមជាតិលោក ញឹក ប៊ុនឆៃ ត្រូវបានតុលាការចោទប្រកាន់ចំនួន២ករណី ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន កាលពី១០ឆ្នាំមុន។ បញ្ហាក្តីក្ដាំនេះ បានធ្វើឲ្យគណបក្សខ្មែររួបរួមជាតិ ប្រឈមនឹងការបាត់បង់ឱកាសប្រជែងសន្លឹកឆ្នោតថ្នាក់ជាតិ ឆ្នាំ២០១៨។ ប៉ុន្តែត្រង់បញ្ហានេះគណបក្សខ្មែររួបរួមជាតិ គួរតែត្រៀមអ្នកជំនួសតំណែងលោក ញឹក ប៊ុនឆៃ ដើម្បីបន្តដំណើរការគណបក្ស ក្នុងការចូលរួមប្រជែងការបោះឆ្នោតនាពេលខាងមុខ។អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា មិនអាចសន្និដ្ឋានបានពីជោគវាសនារបស់គណបក្សខ្មែររួបរួមជាតិនោះទេ។ លោក ហង្ស ពុទ្ធា គ្រាន់តែអាចលើកទឡ្ហីករណ៍តាមតថភាពជាក់ស្ដែង ចំនួន២ ជុំវិញបញ្ហាគណបក្សខ្មែររួបរួមជាតិនេះ។
ប្រភព៖សារព័ត៌មានថ្មីៗ