អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានប្រាប់ឲ្យនគរបាលគ្រប់ប៉ុស្ដិ៍រដ្ឋបាលសង្កាត់ទាំងអស់ នៅរាជធានីភ្នំពេញ ត្រូវតែមានអ្នកចាំទទួលបណ្តឹង ពីប្រជាពលរដ្ឋគ្រប់ពេលវេលា២៤ម៉ោង លើ២៤ម៉ោង មិនថាយប់មិនថាថ្ងៃ ហើយធ្វើបែបនេះទើបប្រជាពលរដ្ឋមានលទ្ធភាព ក្នុងការផ្តល់ព័ត៌មាន ឬក៏ស្នើសុំកិច្ចអន្តរាគមន៍ទាន់ពេលវេលា។
ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧នេះ លោក ឃួង ស្រេង បានលើកឡើងថា ធ្លាប់មានប្រជាពលរដ្ឋទៅដល់ប៉ុស្តិ៍រដ្ឋបាលហើយ ជួនកាលមិនមានអ្នកប្រចាំការ ជួនកាលមានប្រចាំការហើយតែគាត់សម្រាក ដោយបានស្រែកថាយប់ហើយ នេះជាកិច្ចការដែលអាជ្ញាធរ មិនគួរធ្វេសប្រហែស ឬក៏មិនត្រូវទទួលយកទេ គឺត្រូវធ្វើម៉េចចាត់តាំងការងារ មានអ្នកយាមប្រចាំ ២៤ម៉ោងលើ២៤ម៉ោង រង់ចាំទទួលបណ្តឹង ឬក៏ដោះស្រាយជូនប្រជាពលរដ្ឋ។
ប្រភព៖Fresh news