ត្រឡប់ក្រោយ

អ្នកនាំពាក្យ គណបក្សកាន់អំណាច៖ ការបង្រ្កាបទៅលើ អ្នកប្រឆាំងដែលល្មើសច្បាប់ហួសព្រំដែន មិនមែន «ផ្តាច់ការ» ទេ

 

អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧នេះ បានពន្យល់ថា ប្រទេសដែលបង្ក្រាបទៅលើ អ្នកប្រឆាំងផ្ទុយពីគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យហួសព្រំដែន រហូតដល់ល្មើសច្បាប់ និងឈានដល់បង្កើតអំពើអនាធិបតេយ្យនោះ មិនអាចហៅថា ជាប្រទេសផ្តាច់ការទេ ដោយសារតែអ្នកប្រឆាំងទាំងនោះ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខជាតិ សន្តិភាព ស្ថិរភាពនយោបាយ និងជីវភាពរស់នៅរបស់ពលរដ្ឋ។លោក សុខ ឥសាន បានថ្លែងយ៉ាងដូច្នេះថា៖ «ក្នុងករណីការប្រឆាំងស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ មិនជាបញ្ហាទេ។ ប៉ុន្តែបើការប្រឆាំង ផ្ទុយពីគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យហួសព្រំដែន រហូតដល់ល្មើសច្បាប់ រំលោភច្បាប់ និងឈានដល់បង្កើតអំពើអនាធិបតេយ្យ ដែលនាំដល់ ប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខជាតិ និងជីវភាពរស់នៅ ដ៏សុខក្សេមក្សាន្តរបស់ប្រជាជន ចាំបាច់ត្រូវប្រើកម្លាំងប្រដាប់អាវុធ ដែលជាឧបករណ៍ដាច់ថ្លៃនៃអំណាចរបស់ប្រជាជន បង្ក្រាបជាបន្ទាន់ និងប្រកបដោយប្រសិទ្ធភាព មិនអាចហៅថាជា របបផ្តាច់ការ នោះទេ»

ប្រភព៖Fresh news

https://goo.gl/8b7qL5

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា