ត្រឡប់ក្រោយ

ឧទ្ធរណ៍ និងសវនាការ​រឿង​ក្ដី​លោក​ សម​ រង្ស៊ី​ ចោទប្រកាន់​រាជរដ្ឋាភិបាល​កម្ពុជា​ សម្លាប់​បណ្ឌិត​កែម ថ្ងៃ១១ សីហា

 

 សាលាឧទ្ធរណ៍​ នៅ​ព្រឹក​ថ្ងៃទី​១១​ ខែ​សីហា​ នឹង​បើក​សវនាការ​រឿង​ក្ដី​ លោក​ សម​ រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ពាក់ព័ន្ធការ​ចោទប្រកាន់​រាជរដ្ឋាភិបាល​កម្ពុជា​ នៅ​ពី​ក្រោយ​ខ្នង​ នៃ​អំពើ​ឃាតកម្ម​លើ​លោក​បណ្ឌិត​ កែម​ ឡី​ ។

លោក​ គី​ តិច​ មេធាវី​តំណាង​ដោយ​អាណត្តិ ​របស់​ លោក​នាយករដ្ឋមន្ត្រី​ ថ្លែង​ ថា​ សវនាការនេះ​ដឹកនាំ​ដោយ​លោក​ ញូង​ ធុល​ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ ។គួរ​រំលឹក​ថា​ បន្ទាប់ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​ប្រកាស​សាលក្រមផ្តន្ទា​ទោស​ លោក​ សម​ រង្ស៊ី​ ដាក់​ពន្ធនាគារ​១ឆ្នាំ​៨ខែ​ ពិន័យ​១០លាន​រៀល​ និង​សង​សំណង​១០០រៀល នោះ​ ត្រូវបានលោក​មេធាវី​ គី តិច មេធាវី អះអាងថា ការ​ផ្តន្ទា​ទោស​លោក​ សម​ រង្ស៊ី​ ពាក់ព័ន្ធសំណុំនេះមិនទាន់សមល្មម ទៅនឹងទោសកំហុសដែលលោក សម រង្ស៊ី បានប្រព្រឹត្តចោទ ប្រកាន់លើស្ថាប័នកំពូល របស់ប្រទេសនោះទេ។

ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/zzXMXm

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា