លោក ស៊ិនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន បានសន្យានៅចំពោះ មុខលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីថា នឹងបន្តជួយពង្រឹងការបោះឆ្នោត នៅកម្ពុជាឲ្យកាន់តែល្អប្រសើរ ខណៈការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ បានប្រព្រឹត្តិទៅដោយរលូន។
ការសន្យាជួយពង្រឹងការបោះឆ្នោត នៅកម្ពុជា នៅគ្រាដែលលោក ហ៊ុន សែន បានអញ្ជើញបំពេញ ទស្សនកិច្ចនៅជប៉ុន។ លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីលោកត្រឡប់មកពីជប៉ុន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ថា នាយករដ្ឋមន្រ្តីជប៉ុន បានអបអរសាទរ ចំពោះលទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់កាលពីអំឡុងខែមិថុនា។ ដោយលោកបានចាត់ទុកថា ការបោះឆ្នោតនេះប្រព្រឹត្តិទៅយ៉ាងរលូន។
ប្រភព៖សារព័ត៌មានដើមអម្ពិល