ត្រឡប់ក្រោយ

ទស្សនកិច្ច​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ជប៉ុន នាំ​ផលចំណេញ​ច្រើន​ដល់​កម្ពុជា​

 

កម្ពុជា ទទួលបាន​ផលចំណេញ​ចំនួន​បួន ពី​ដំណើរ​ទស្សនកិច្ច​របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅកាន់​ប្រទេស​ជប៉ុន​។ ផលចំណេញ​ទាំង​បួន​នោះ រួមមាន ការទទួលបាន​នូវ​ជំនួយ​ផ្នែក​ថវិកា ការទទួលបាន​នូវ​ការគាំទ្រ​ក្នុងការ​អភិវឌ្ឍ​ប្រទេស​លើ​វិស័យ​នានា ការទទួលបាន​នូវ​ការ​ជ្រោមជ្រែង​លើ​ការបោះឆ្នោត និង​ការជំរុញ​វិនិយោគិន ឲ្យ​មករក​ស៊ី​នៅ​កម្ពុជា​។រដ្ឋាភិបាល​ជប៉ុន បានផ្តល់​ជំនួយ​ប្រមាណ ៣៥​លាន​ដុល្លារ ដើម្បី​អនុវត្ត «​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​នូវ​ការការពារ​ទឹកជំនន់​ក្នុង​រាជធានី​ភ្នំពេញ ក្នុងតំណាក់កាល​ទី​បួន​» និង​ជំនួយ​ប្រមាណ ២០៩​លាន​ដុល្លារ​ទៀត សម្រាប់ «​គម្រោង​អភិវឌ្ឍន៍​ចំណត​ផែ​កុងតឺន័រ​ថ្មី​របស់​កំពុងផែ​ស្វយ័ត​ក្រុងព្រះសីហនុ​»​។ លើសពីនេះ រដ្ឋាភិបាល​ជប៉ុន ក៏បាន​សន្យា​ដែរ​ថា នឹង​បន្ត​ផ្តល់ជំនួយ​ផ្នែក​ថវិកា​និង​បច្ចេកវិទ្យា ដល់​កម្ពុជា ដើម្បី​អភិវឌ្ឍ​ឲ្យ​ក្លាយជា​ប្រទេស ដែលមាន​ចំណូល​ធ​ម្យ​ម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០​។ 

ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/1ERKwc

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា