អាជ្ញាធរខេត្តកំពង់ចាមបានដាក់ឱសានវាទដល់មេឃុំថ្មីមកពីគណបក្សសង្គ្រោះជាតិនៅឃុំជើងព្រៃឲ្យធ្វើផ្លូវភូមិដែលគេចោទថាលោកធ្វើឲ្យខូចប្រមាណ ៣០០ ម៉ែត្រឲ្យរួចរាល់ក្នុងពេល ១ សប្តាហ៍គិតចាប់ពីថ្ងៃទី ៧ ខែសីហាស្របពេលដែលលោកមេឃុំប្រាប់ថាលោកមិនបានធ្វើឲ្យខូចនោះទេ តែជាការស្នើសុំពីពលរដ្ឋដើម្បីរំដោះទឹកលិចស្រែប្រមាណ ៥០០ គ្រួសារ។ការដាក់បញ្ជានេះបានធ្វើឡើងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ៧ សីហារវាងអាជ្ញាធរស្រុកបាធាយជាមួយលោកមេឃុំជើងព្រៃ វ៉ែន សំអុល ក្រោយមានព័ត៌មានថា មេឃុំថ្មីឡើងបានមួយខែនេះបានធ្វើឲ្យខូចផ្លូវដោយជីកប្រឡាយកាត់ផ្លូវជាជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមានទឹកប្រាក់ចំនួន ២ ម៉ឺនដុល្លារ។លោក គួច ចំរើន អភិបាលខេត្តកំពង់ចាមប្រាប់ភ្នំពេញប៉ុស្តិ៍ម្សិលមិញថា លោកបានបញ្ជាទៅលោក វ៉ែន សំអុល មេឃុំបាធាយឲ្យធ្វើផ្លូវដីសងក្នុងភូមិនោះឲ្យដូចកាលពីមុនជាផ្លូវដីដោយសារលោកបានបំផ្លាញសម្បត្តិសាធារណៈ។
ប្រភព៖ភ្នំពេញប៉ុស្ដិ៍