បន្ទាប់ពីមានជម្លោះជាលើកទី៣រវាងមេឃុំទើបចប់ឆ្នោតមកពីគណបក្សប្រឆាំងនិងសាលាខេត្តគ្រប់គ្រងដោយគណបក្សកាន់អំណាច តំណាងរាស្ត្រគណបក្សសង្គ្រោះ ជាតិមួយរូបកំពុងចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា រារាំងការងាររបស់មន្ត្រីខ្លួននៅថ្នាក់មូលដ្ឋាន។ប៉ុន្តែដោយមានបញ្ហាកើតឡើងត្រឹមតែ៣ករណីក្នុងចំណោមមេឃុំចៅសង្កាត់គណបក្សសង្គ្រោះជាតិចំនួន៤៨៩រូបនៅក្នុងរយៈពេលប្រហែល១ខែចាប់តាំងពីពួកគេឡើងកាន់តំណែងមក មន្ត្រីរដ្ឋាភិបាលមួយរូបបានលើកឡើងថា ករណីទាំងនេះជាករណីដាច់ដោយឡែក ហើយអាជ្ញាធរគ្រាន់តែចាត់វិធានការលើលើការប្រព្រឹត្តខុសប៉ុណ្ណោះ។កាលពីថ្ងៃអង្គារ អភិបាលខេត្តកំពង់ចាមបានទុកពេល១សប្តាហ៍ឱ្យមេឃុំគណបក្សសង្គ្រោះជាតិនៅក្នុងស្រុកបាធាយចាក់បំពេញប្រឡាយទឹកដែលគាត់បានកាប់ជីកលើចញ្ចើមផ្លូវដើម្បីរំដោះទឹក។
ប្រភព៖ខេមបូឌា ដេលី