ក្នុងជំនួបពិភាក្សា ទ្វេភាគីរវាងរដ្ឋមន្ត្រី ក្រសួងក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា និងលោកស្រី រ៉ូណាស្មីត អ្នករាយការណ៍ ពិសេសទទួលបន្ទុកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ(UN) ប្រចាំកម្ពុជា លោកស្រីបានសម្តែងការព្រួយបារម្ភ ចំពោះការកកស្ទះក្នុងពន្ធនាគារ ដោយសារការឃុំខ្លួន បណ្តោះអាសន្ននៅកម្ពុជា។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងក្រោយបញ្ចប់កិច្ចជំនួប នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ថា ដើម្បីកាត់បន្ថយការកកស្ទះ នៅក្នុងពន្ធនាគារ ដោយសារឃុំខ្លួនបណ្តោះអាសន្ន ក្រសួងយុត្តិធម៌ នឹងដាក់គម្រោងសាកល្បងស្តីពី ការដាក់ទោសសហគមន៍ ដោយការគំាទ្រពីឧត្តមស្នងការ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា។
ប្រភព៖សារព័ត៌មានដើមអម្ពិល