ត្រឡប់ក្រោយ

លោក កឹម សុខា អំពាវនាវឲ្យអ្នកគំាទ្រប្រកាន់អហិង្សា ខណៈលោក ហ៊ុន សែន នៅតែផ្ញើសារគំរាម

 

មេដឹកនាំបក្សប្រឆំាងរំឭកទៅដៃគូប្រកួត ឲ្យទម្លាក់ចោលការប្រើប្រាស់ភាសាហិង្សា ដោយថាមកចាប់យកទិសដៅរួមគ្នា ​ដើ​ម្បី​សេចក្តីសុខប្រទេសជាតិ ខណៈសារគំរាមបង្ក្រាប​​ទៅ​លើ​​​អ្ន​ក​​​​មា​​ន​​និន្នាការប្រឆាំង នៅតែបន្តធ្វើឡើង។ថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា នឹងប្រើវិធានការ​ទប់​ស្កាត់​មិន​ឲ្យមានបាតុ​កម្ម​​តវ៉ា​ ដាក់លក្ខខណ្ឌនយោបាយណាមួយ ដូចក្រោយបោះឆ្នោតឆ្នាំ២០១៣នោះទេ។លោក ហ៊ុន សែន ក៏បានគំរាមដែរថា វិធានការទប់ស្កាត់ដ៏មានប្រសិទ្ធភាពមួយ នឹងត្រូវធ្វើ​ឡើងភ្លា​មផ​ង​ដែរ ​ បើ​​បក្សប្រឆាំងដឹកនាំធ្វើបាតុកម្ម ទាមទារតំណែងអនុប្រធា​នព្រឹទ្ធសភានៅអាណត្តិថ្មីនេះ។ប៉ុន្តែ​ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានសរសេរលើបណ្តាញសង្គមនាថ្ងៃទី៨សីហា លើ​កឡើងថា អំពើហិង្សា ការគំរាមកំហែង ការបំបែកបំបាក់ ការ​​ធ្វើ​​​​ទុក្ខបុកម្នេញខ្មែរគ្នាឯង ​​លោ​ក​ថា មិនមែ​នជា​គោល​ជំហររបស់​គ​ណបក្ស​ស​ង្គ្រោះ​ជាតិ​ទេ។

ប្រភព៖VOD

https://goo.gl/gTqc8x

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា