ត្រឡប់ក្រោយ

មេធាវីនាយករដ្ឋមន្រ្តីស្នើឲ្យរកភស្ដុតាងដែលចោទថា «លោក ហ៊ុន សែន​ សម្លាប់លោក កែម ឡី»

 

មេធាវីការពារក្តីឲ្យលោកនាយករដ្ឋមន្ដ្រីលើកឡើងថា សមាជិកព្រឹទ្ធសភាបក្សប្រឆាំងដឹងថា ខ្លួនឯងមានកំហុសទើបរត់ទៅក្រៅប្រទេសហើយថា ឃាតកម្មលើអ្នកវិភាគនយោបាយគឺមិនជាប់ពាក់ព័ន្ធលោកនា​យ​ក​​រដ្ឋមន្ដ្រីទេ។​មេធាវីការពារក្ដីឲ្យលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន គឺលោក គី តិច ឲ្យដឹងថា សវនការនៅពឹ្រកនេះ គឺដោយសារមេធាវីការពារក្តីឲ្យ លោកស្រី ថាក់ ឡានី ប្ដឹងឧទ្ធរណ៍ជំទាស់នឹងសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ។ តុលាការជាន់ទាបបានកាត់ទោសអតីតសមាជិកព្រឹទ្ធសភារូបនេះដាក់ពន្ធនាគារ១ឆ្នាំកន្លះ ពិន័យចូលរដ្ឋ៨លានរៀល និងសងជំងឺចិត្តលោក ហ៊ុន សែន ចំនួនមួយរយរៀល។ ប៉ុន្ដែទាំងមេធាវីការពារក្តី និងលោកស្រី ថាក់ ឡានី មិនបានចូលរួមក្នុងសវនការទេ។

ប្រភព៖VOD

https://goo.gl/9jUmeM

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា