ត្រឡប់ក្រោយ

ស្លាកបក្សសង្គ្រោះជាតិ ចាស់ទម្លាក់រួចរាល់ ខណៈស្លាកថ្មីតំឡើង បានជាង៣០%

 

ថ្ងៃទី១០ សីហា ឆ្នាំ២០១៧នេះ មន្ត្រីជាន់ខ្ពស់គណបក្ស សង្គ្រោះជាតិ (CNRP) លោក ម៉ៅ មុន្នីវណ្ណ បានលើកឡើងថា ស្លាកគណបក្សសង្គ្រោះជាតិចាស់ ដែលមានរូបចាប់ដៃគ្នា រវាងឯកឧត្ដម កឹម សុខា និងលោក សម រង្ស៊ី បានទម្លាក់រួចរាល់ហើយ នៅទូទាំងប្រទេស ខណៈស្លាកថ្មីបានតំឡើងពី៣០ ទៅ៤០%។សេចក្តីស្នើច្បាប់ស្ដីពីវិសោធនកម្មច្បាប់ ស្ដីពីគណបក្សនយោបាយ ត្រូវបានចូលជាធរមានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ ដែលសេចក្តីស្នើច្បាប់នេះ ហាមឃាត់មិនឲ្យលោក សម រង្ស៊ី ដែលជាអតីត ប្រធានគណបក្សសង្រ្គោះជាតិ ប៉ះពាល់នយោបាយ និងមិនឲ្យគណបក្សសង្រ្គោះជាតិប្រើប្រាស់រូបភាព លោកសម រង្ស៊ី បន្តទៀត។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/JywFo7

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា