ត្រឡប់ក្រោយ

លោកនាយករដ្ឋមន្រ្តីអញ្ជើញប្រកាសតែងតាំង លោកបណ្ឌិត សុខ ទូច ជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា

 

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី ១១ ខែ សីហា នេះនឹងអញ្ជើញប្រកាសតែងតាំង លោកបណ្ឌិត សុខ ទូច ជាប្រធាន រាជបណ្ឌិត្យសភាកម្ពុជាថ្មី ជំនួសបណ្ឌិតសភាចា្យ លោកស្រី ខ្លូត ធីតា ដែលត្រូវចូលនិវត្តន៍។

សូមរំលឹកថាកាលពីថ្ងៃទីទី២៩ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅសម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចុះហត្ថលេខាលើព្រះរាជក្រឹត្យតែងតាំង លោកបណ្ឌិត សុខ ទូច ជាប្រធានរាជបណ្ឌិត្យសភា មានឋានៈស្មើរដ្ឋមន្ត្រី ជំនួសតំណែង បណ្ឌិតសភាចារ្យ ខ្លូត ធីតា ដែលត្រូវបានតំឡើងឋានៈ ជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានឋានៈស្មើទេសរដ្ឋមន្ត្រី ៕

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/EmajBF

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា