ត្រឡប់ក្រោយ

ព្រឹក​នេះ​ សាលាឧទ្ធរណ៍​សវនាកា​រ​ រឿង​ក្ដី​លោក​ សម​ រង្ស៊ី​ ចោទប្រកាន់​ រាជរដ្ឋាភិបាល​កម្ពុជា​ សម្លាប់​បណ្ឌិត​កែម​ ឡី​

 

សាលាឧទ្ធរណ៍​ នៅ​ព្រឹក​ថ្ងៃទី​១១​ ខែ​សីហា​ នេះ​ នឹង​បើក​សវនាការ​រឿង​ក្ដី​លោក​ សម​ រង្ស៊ី​ អតីត​ប្រធាន​       គណបក្ស​សង្គ្រោះ​ជាតិ​ ពាក់ព័ន្ធការ​ចោទប្រកាន់​ រាជរដ្ឋាភិបាល​កម្ពុជា​ នៅ​ពី​ក្រោយ​ខ្នង​ នៃ​អំពើ​ឃាតកម្ម ​លើ​លោក​បណ្ឌិត​ កែម​ ឡី​ ។លោក​ គី​ តិច​ មេធាវី​តំណាង​ ដោយ​អាណត្តិ​របស់លោក ​នាយករដ្ឋមន្ត្រី​ ថ្លែង​ ថា​ សវនាការនេះ​ដឹកនាំ​ដោយ​លោក​ ញូង​ ធុល​ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ ។គួរ​រំលឹក​ថា​ បន្ទាប់ពី​សាលា​ដំបូង​ រាជធានី​ភ្នំពេញ​ ​ប្រកាស​សាលក្រមផ្តន្ទា​ទោស លោក​ សម​ រង្ស៊ី​ ដាក់​ពន្ធនាគារ​១ឆ្នាំ​៨ខែ​ ពិន័យ​១០លាន​រៀល​ និង​សង​សំណង​១០០រៀល នោះ​ ត្រូវបានលោក​មេធាវី​ គី តិច មេធាវី អះអាងថា ការ​ផ្តន្ទា​ទោស​លោក​ សម​ រង្ស៊ី​ ពាក់ព័ន្ធសំណុំរឿងនេះ មិនទាន់សមល្មម ទៅនឹងទោសកំហុស ដែលលោក សម រង្ស៊ី បានប្រព្រឹត្តចោទ ប្រកាន់លើស្ថាប័ន កំពូលរបស់ប្រទេសនោះទេ ។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/3hVvf4

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា