លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាថ្មី បានប្ដេជ្ញាចិត្ត យ៉ាងពេញទំហឹងថា នឹងធ្វើយ៉ាងណាឲ្យ រាជណ្ឌិត្យសភាកម្ពុជា ក្លាយទៅជាធនាគារ ខួរក្បាលពិតប្រាកដ សម្រាប់ ប្រជា ពលរដ្ឋខ្មែរ ។លោកបណ្ឌិត សុខ ទូច បានមានប្រសាសន៍ ក្នុងពិធីប្រកាសចូលកាន់តំណែង ជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ថា “ខ្ញុំបាទសូមប្ដេជ្ញាចិត្តយ៉ាងម៉ឹងម៉ាត់ថា និងធ្វើឲ្យរាជបណ្ឌិតសភាកម្ពុជា ក្លាយទៅជាធនាគារ ខួរក្បាលពិតប្រាកដ” ។លោកបន្ដថា រាជបណ្ឌិត្យសភា នឹងដើរតួនាទីជាអ្នកគិត និងជាអ្នកផ្ដល់យុទ្ធសាស្ដ្រ ដល់ក្រសួងស្ថាប័ន នានា ដែលជារបស់រដ្ឋាភិបាល ។
ប្រភព៖សារព័ត៌មានដើមអម្ពិល