ត្រឡប់ក្រោយ

CNRP៖ យើងនាំគ្នាបំពេញការងារ បម្រើរាស្ត្រ ឲ្យទាន់ពេលវេលា

 

មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គាះជាតិ (CNRP) លោក យ៉ែម បុញ្ញឫទ្ធិ បានឲ្យដឹងថា ត្រូវនាំគ្នាបំពេញការងារ ដើម្បីបម្រើរាស្ត្រឲ្យបានទាន់ពេលវេលា ធ្វើយ៉ាងណាឲ្យមានប្រសិទ្ធិភាព ស្អាតស្អំ និងមិនរើសអើង។យោងតាមហ្វេសប៊ុករបស់ លោក យ៉ែម បុញ្ញឫទ្ធិ បានឲ្យដឹងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ថា “មេឃុំ ក្រុមប្រឹក្សាឃុំ របស់ប្រជាពលរដ្ឋក្នុងឃុំទាំងមូល មិនមែនរបស់បក្ស យើងនាំគ្នាមកបំពេញការងារបម្រើរាស្ត្រ ឲ្យបានទាន់ពេលវេលា ឲ្យមានប្រសិទ្ធិភាព ស្អាតស្អំ មិនរើសអើង ខ្មែរតែមួយ”។លោកថា គ្រឹះឃុំដែលប្រជាពលរដ្ឋរស់នៅដោយផ្ទាល់ ទទួលបានសេវា សាធារណៈ នានាដោយផ្ទាល់ សេដ្ឋកិច្ចគ្រួសារដោយផ្ទាល់ ប្រជាធិបតេយ្យដោយផ្ទាល់ គឺជាគ្រឹះរបស់ជាតិ។ គ្រឹះឃុំរឹងមាំ គ្រឹះជាតិខ្លាំងក្លា នឹងគ្មានបរទេសណា ហ៊ានប្រមាថ មើលងាយខ្មែរទៀតទេ។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/fwz4Ct

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា