អង្គការសង្គមស៊ីវិលមួយចំនួនតែងប្រើការវិភាគរបស់ខ្លួន តាមរយៈខ្លឹមសារលើកតម្កើងបក្សប្រឆាំងហើយបន្ទាបបន្ថោកបក្សកាន់អំណាច។ នេះជាការលើកឡើងរបស់លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី១១ ខែសីហាឆ្នាំ២០១៧នេះ។លោកសុខ ឥសាន បានបន្ថែមថា នេះមិនមែនជាលើកទី១ទេ ដែលក្រុមសង្គមស៊ីវិលក្នុងនិងក្រៅប្រទេស បានប្រើគ្រប់ល្បិចកលរបស់ខ្លួន ក្នុងការវិភាគនយោបាយដោយលំអៀងខាងនយោបាយ កាន់ជើងបក្សប្រឆាំង និងបន្តុះបង្អាប់បក្សកាន់អំណាច ។
ប្រភព៖រស្មីកម្ពុជា