ត្រឡប់ក្រោយ

លោកនាយករដ្ឋមន្រ្តី នឹងវាយបំបាក ឆ្អឹងខ្នង អ្នកណានៅពី ក្រោយឡាវ រំលោភទឹកដីខ្មែរ

 

លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានសង្កត់ធ្ងន់ថា ប្រសិនបើមានប្រទេស ណាមួយ នៅពីក្រោយខ្នងប្រទេសឡាវ ឲ្យចូលមកបំពានទឹកដីកម្ពុជា តាមតំបន់ព្រំដែន នឹងវាយបំបាកឆ្អឹងខ្នង ដោយមិន ទុកនោះទេ។លោក ហ៊ុន សែន បានថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងរបស់ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃ ទី១១ ខែសីហា ឆ្នាំ២០១៧ ថា “យើងអត់ចង់ទាស់គ្នាទេ ប៉ុន្ដែគាត់(ឡាវ)មិនព្រមដកចេញចឹង ឲ្យយើងទុក ចឹងរហូតមែន គឺអត់បាននោះទេ តាំងពីខែ៤មក វាល្មមហើយ និងគ្មានអ្នកណានៅពីក្រោយខ្នងទេ នៅក្រោយខ្នង ហ្នឹង វៃបំបាកអ្នកនៅពីក្រោយខ្នងហ្នឹងទៀត ”។លោកបញ្ជាក់ថា គ្មានអ្នកនៅពីក្រោយខ្នងឡាវនោះទេ គឺឡាវមកខ្លួនឯងតែម្ដង ហើយសម្ដេចឲ្យ ឡាវយកផែនទី មកមើលថែមទៀតរឿងទឹកដីនេះ៕

ប្រភព៖សារព័ទ៌មានដើមអម្ពិល

https://goo.gl/XA3vDR

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា