មន្រ្តីរបស់គណបក្សប្រឆាំងមួយរូបបានលួចទម្លាយឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះថា លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ មានគម្រោងការចង់ធ្វើដំណើរ ទៅសហរដ្ឋអាមេរិក នៅដើមខែកញ្ញា ដើម្បីជួបទណ្ឌិត សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ នៅដើមខែកញ្ញា ឆ្នាំ២០១៧ខាងមុខនេះ។
ការលួចទម្លាយព័ត៌មាននេះ ធ្វើឡើងស្របពេលដែល Facebook របស់លោក សោរ ចាន់ដេត (Sor Chan Deth) ជាសមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី និងជាសមាជិកក្រុមការងារខេត្តបន្ទាយមានជ័យ បានសរសេរថា «តាមព័ត៌មានទើបទទួលបានមុននេះ លោកប្រធាន កឹម សុខា មានបំណងទៅអាមេរិក នៅដើមខែ ៩ ដើម្បីរៀបចំជួបអតីតលោកប្រធាន សម រង្សី ដោយសម្ងាត់នៅទីនោះ ដើម្បីរកលុយពីថ្នាក់ដឹកនាំ CNRP តាមរយៈការសន្យាផ្តល់តំណែងខ្យល់»។
ប្រភព៖Fresh news