ត្រឡប់ក្រោយ

លោកនាយករដ្ឋមន្រ្តី ឲ្យត្រៀមចល័តកងទ័ព នៅតាមព្រំដែន កម្ពុជា-ឡាវ

 

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញបទបញ្ជាឲ្យត្រៀម បញ្ចេញកងទ័ពចល័តនៅតាមព្រំដែន កម្ពុជា-ឡាវ ប្រសិនបើសភាពការណ៍ នៅតាមព្រំដែនមានបញ្ហា កើតឡើង។ក្នុងពិធីប្រកាសតែងតាំង លោកបណ្ឌិត សុខ ទូច ជាប្រធានរាជបណ្ឌិត្យសភា ជាផ្លូវការនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ លោកបាន បានផ្តាំផ្ញើទៅពលរដ្ឋថា បើឃើញមានការចល័តកងទ័ព កុំមានការភ្ញាក់ផ្អើលអ្វី ព្រោះដំណើរនេះ ដើម្បីឆ្ពោះទៅខេត្តស្ទឹងត្រែង ព្រោះសម្តេចបានបញ្ជាឲ្យ កងពលទី២មួយភាគ និងកងពល២១មួយភាគ ដើម្បីដាក់ចល័តនៅតាមព្រំដែន កម្ពុជា-ឡាវក្នុងខេត្តស្ទឹងត្រែង ព្រោះកម្ពុជា មិនបណ្តោយឲ្យអ្នកណាម កជាន់ដីខ្មែរឡើយ។

លោកថា “មិត្តភ័ក្តគឺមិត្តភ័ក្តហើយ ប៉ុន្តែបើមិត្តភ័ក្ត មកជាន់ក្បាលចឹង គឺមិនបានទេ។

ប្រភព៖សារព័ទ៌មានដើមអម្ពិល

https://goo.gl/nov3CS

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា