ត្រឡប់ក្រោយ

លោកនាយករដ្ឋមន្រ្តី៖ ក្រុមហ៊ុនជប៉ុនច្រើន កំពុងសម្លឹងមើល ទីផ្សារកម្ពុជា

 

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា មានក្រុមហ៊ុនជប៉ុនជាច្រើន ដែលបាននឹងកំពុងសម្លឹងមើល ទីផ្សាររបស់ប្រទេសកម្ពុជា ។លោកបានថ្លែង ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ នាព្រឹក ថ្ងៃទី១៤  ខែសីហា ឆ្នាំ២០១៧ថា  “ភាពជឿជាក់ របស់ជប៉ុន ចំពោះសេដ្ឋកិច្ចរបស់កម្ពុជា មិនមែនជាបញ្ហាធម្មតាទេ ក្រុមហ៊ុនជប៉ុនច្រើនណាស់ ដែលកំពុងសម្លឹង មកកាន់ទីផ្សារកម្ពុជា” ។លោកថា ដូច្នេះហើយបានជាកម្ពុជា មានតម្រូវការជាច្រើន ជាមួយការចូលរួមរបស់ជប៉ុន ក៏ដូចជា ដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត ដូចជាចិន សហភាពអឺរ៉ុប និងប្រទេសមួយចំនួនផ្សេងទៀត ដើម្បីចូលរួមចំណែក ជួយដល់កម្ពុជាផងដែរ។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/4jWsZ4

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា