លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើទៅកាន់ប្រជាពលរដ្ឋថា អោយរក្សាភាពស្ងៀមស្ងាត់ និងផ្ដល់ជំនឿទុកចិត្តខ្ពស់
ទៅលើរា ជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយនឹងប្រទេសជិតខាង ។លោកនាយរកមន្រ្តី ហ៊ុន សែន លើកឡើងថា រដ្ឋាភិបាលបានខិតខំធ្វើកិច្ចការងារប្រកបដោយការទូតខ្ពស់ ដើម្បីដោះ
ស្រាយបញ្ហា ព្រំដែនអោយមានប្រសិទ្ធភាពខ្ពស់ ជៀងវាងការបង្ហបញ្ហា និងការផ្ទុះអាវុធជាដើម។ ជាក់ស្ដែងណាស់ដូច
ជាការទៅចរចារជាមួយ នឹងនាយករដ្ឋមន្រ្តីនៃប្រទេសឡាវ ដើម្បីសុំអោយប្រទេសនេះ ដកទ័ពចេញពីដែនដីរបស់កម្ពុជា
ស្ថិតនៅក្នុងខេត្តស្ទឹងត្រែង។ លើ សពីនេះទៀតលោកថែមទាំងអះអាងថា អ្វីៗដែកើតឡើងកន្លងមកមួយរយៈនេះ គឺ
ប្រៀបដូចជាសុបិនអាក្រក់ ហើយនឹងមិនអនុញ្ញាតអោយវាកើតឡើងបានទៀតឡើយ ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតនៃសាកលវិទ្យាល័យ
ភូមិន្ទភ្នំពេញ ជាង៣ពាន់នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាព្រឹកថ្ងៃទី១៤ ខែសីហា នេះ ។
ប្រភព៖VIM