ក្នុងដំណើរទស្សនកិច្ចស្វែងយល់ពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា លោកស្រី រ៉ូណាស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា បានសម្តែងការបារម្ភជុំវិញការកកកុញអ្នកទោសក្នុងពន្ធនាគារនៅកម្ពុជា។ ទាក់ទងនឹងបញ្ហានេះ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអះអាងថា មូលហេតុដែលធ្វើឲ្យពន្ធនាគារមានអ្នកទោសកើនឡើងឆាប់រហ័សបែបនេះ គឺដោយសារយុទ្ធនាការបង្ក្រាបគ្រឿងញៀនរបស់រដ្ឋាភិបាល ដែលបានចាប់ខ្លួនអ្នកពាក់ព័ន្ធនឹងគ្រឿងញៀនជិត១ម៉ឺននាក់។
ប្រភព៖សារព័ត៌មានថ្មីៗ