ប្រធានស្តីទីគណបក្សអំណាចខ្មែរទាមទារឲ្យតុលាការមានចំណាត់ការផ្លូវច្បាប់ លើបុគ្គលអ្នកនយោបាយ៤រូបបន្ថែមទៀត លោកថាបានប្រមាថដល់ប្រជាពលរដ្ឋ ជាតិ សាសនា និងព្រះមហាក្សត្រ ដែលការស្នើឡើងបន្ទាប់ពីប្រធានបក្សនេះត្រូវបានចាប់ខ្លួន។នៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃចន្ទនេះ លោក សួង សុភណ្ឌ ថ្លែងថា ប្រធានបក្សរបស់លោក គឺលោក សួន សេរីរដ្ឋា មិនមានកំហុសរហូតដល់ចាប់ខ្លួននោះទេ ដោយលោកថា នោះគ្រាន់តែនិយាយពីស្ថានភាពរបស់កងទ័ពដែលកំពុងជួបការលំបាក។លោក សួង សុភណ្ឌ បន្តថា ការនិយាយរបស់មេបក្សលោកមិនបានធ្វើឲ្យប៉ះពាល់ទេ ផ្ទុយទៅវិញលោកថា លោក ហ៊ុន សែន ព្រមានពីសង្គ្រាមសម្លាប់ពលរដ្ឋ លោក ទៀ បាញ់ និងលោក វង សូត្រ ប្រមាថវាយពលរដ្ឋ និង លោក ខឹម វាសនា ប្រមាថជាតិសាសន៍ ទើបត្រូវតុលាការចាត់ការ។
ប្រភព៖VOD