ត្រឡប់ក្រោយ

ជប៉ុននឹងបញ្ជូនសេចក្តីព្រាង ស្តីពី ស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា ទៅ UN នៅខែក្រោយ

 

លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា បានថ្លែងថា ជប៉ុននឹងរៀបចំសេចក្តីព្រាង ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ទៅអង្គការសហប្រជាជាតិ(UN) នាខែកញ្ញាខាងមុខ។ក្រោយបញ្ចប់កិច្ចជំនួបជាមួយ លោក  ម៉ាសាតូ អូតាកា (Masato OTAKA) អគ្គនាយករង នៃការិយាល័យកិច្ចការបរទេស នៃក្រសួងការបរទេសជប៉ុន នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ លោក កែវ រ៉េមី បានឲ្យដឹងថា ជប៉ុនជាអ្នករៀបរៀងសេចក្តីព្រាង ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ហើយនឹងបញ្ជូនទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ នៅខែកញ្ញា។លោកបន្តថា ដោយសារជប៉ុនជាអ្នករៀបរៀងសេចក្តីព្រាងនេះ ទើបបានមានកិច្ចជំនួប ពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ជាមួយភាគីជប៉ុន ហើយក្នុងនាមកម្ពុជា ជាប្រទេសសាមី។ លោកថា ការជួបគ្នានេះ ដើម្បីឲ្យភាគីជប៉ុនបានដឹង ពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ងាយស្រួលមូលដ្ឋានក្នុងការសរសេរ ដូច្នេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសហការជាមួយស្ថាប័នពាក់ព័ន្ធ ជាពិសេស ជាមួយក្រសួងការបរទេសខ្មែរ។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/m96Juw

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា