ត្រឡប់ក្រោយ

ជប៉ុនសន្យាបន្តជួយ គ.ជ.ប សម្រាប់ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ និងការបោះឆ្នោត តំណាងរាស្រ្ដ ឆ្នាំ២០១៨

 

រដ្ឋាភិបាលជប៉ុន នៅតែបន្តកិច្ចសហការជួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រាប់ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ ខាងមុខ។

កិច្ចសហប្រតិបត្តិការនេះ ត្រូវបានលើកឡើងនាឱកាសលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប និងលោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប ទទួលជួបជាមួយលោក ម៉ាសាតូ អូតាកា អគ្គនាយករងនៃការិយាល័យ គោលនយោបាយបរទេសជប៉ុន និងជាឯកអគ្គរដ្ឋទូតទទួលបន្ទុក កិច្ចការអង្គការសហប្រជាជាតិ នាទីស្ដីការ គ.ជ.ប។

លោកប្រធាន ស៊ិក ប៊ុនហុក បានបញ្ជាក់ថា មកពេលនេះ គ.ជ.ប បានទទួលយកអ្នកជំនាញការ JICA របស់ជប៉ុនចំនួន ៤នាក់ហើយ ដែលកំពុងបម្រើការងារនៅទីស្ដីការ គ.ជ.ប ផ្ទាល់។

ប្រភព៖Fresh news

https://goo.gl/fG7exE

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា