អ្នកចុះឈ្មោះបោះឆ្នោតថ្មី មាន ១,៤១២,១៤៩ នាក់។ នេះបើតាមតារាងស្ថិតិប៉ាន់ស្មានរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ដែលបានប្រកាសនៅថ្ងៃទី១៥ ខែសីហានេះ។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានថ្លែងថា អ្នកចុះឈ្មោះបោះឆ្នោតថ្មីទាំងនេះ គឺជាអ្នកយុវជន ដែលគ្រប់អាយុបោះឆ្នោត អ្នកផ្លាស់ប្តូរទីលំនៅ និងអ្នកមិនទាន់បានចុះឈ្មោះបោះឆ្នោតកាលពីការបោះឆ្នោះឃុំ/សង្កាត់។ ការថ្លែងរបស់ លោក ទេព នីថា ធ្វើឡើងនៅទីស្តីការ គ.ជ.ប ក្នុងពិធីប្រកាសស្តីពី ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧។ លោកបញ្ជាក់យ៉ាងដូច្នេះថា៖«ធម្មតាក្នុងមួយឆ្នាំ កំណើនយុវជនគ្រប់អាយុចុះឈ្មោះបោះឆ្នោតមានប្រមាណ៣០ម៉ឺននាក់ ចំនួនអ្នកផ្លាស់ប្តូរទីលំនៅចេញ និងពលរដ្ឋដែលមិនបានចុះឈ្មោះកាលឆ្នាំ២០១៦ ដែលនៅសល់ជាង១លាននាក់»។
ប្រភព៖សារព័ត៌មានថ្មីៗ