លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ អញ្ជើញចុះសួរសុខទុក្ខទ័ព នៅយោធភូមិភាគទី១ ក្នុងខេត្តស្ទឹងត្រែង ។
យោងតាមបណ្ដាញ ទំនាក់ទំនងសង្គម (Facebook) លោក បានមានប្រសាសន៍ថា “ថ្ងៃនេះខ្ញុំឆ្លៀតពេលមកសួរសុខទុក្ខ កងទ័ពនៅយោធភូមិភាគទី១ ដែលមាន ទីបញ្ជាការដ្ឋាន នៅខេត្តស្ទឹងត្រែង ។ គោលបំណងសំខាន់ គឺពិនិត្យដោះស្រាយការលំបាក របស់កងកម្លាំងប្រដាប់អាវុធ ។ យើងនឹងបង្កើតកងពលតូច អន្តរាគមន៍ថ្មីមួយ មានលេខ១២៨ ឬហៅថាកងពលតូចថ្មើរជើង លេខ១២៨ ចំណុះឲ្យយោធភូមិភាគទី១។ យើងនឹងដាក់ទីតាំងកងទ័ពជើងទឹក ឲ្យប្រចាំការ នៅខេត្តស្ទឹងត្រែងផងដែរ។
ប្រភព៖សារព័ត៌មានដើមអម្ពិល