ត្រឡប់ក្រោយ

កម្ពុជា ស្នើ​ជប៉ុន សរសេរ​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ឲ្យ​បាន​សមរម្យ មុន​បញ្ជូនទៅ UN

 

ភាគី​កម្ពុជា ព្យាយាម​ពន្យល់​ពី​ទិដ្ឋភាព​ជាក់ស្តែង​និង​ចំណុច​វិជ្ជមាន​ជាច្រើន ជុំវិញ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដល់​ភាគី​ជប៉ុន ដែល​ទទួលបន្ទុក​ក្នុងការ​សរសេរ​របាយ​ការណ៍​ស្តីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា ឲ្យ​អង្គការសហប្រជាជាតិ​។ បន្ទាប់ពី​ពន្យល់​រួចហើយ ភាគី​កម្ពុជា សង្ឃឹមថា ភាគី​ជប៉ុន នឹង​មើលឃើញ​ការពិត​ពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា ហើយ​សរសេរ​របាយការណ៍ ដែល​អាច​ទទួលយកបាន មុន​បញ្ជូន​ទៅកាន់​អង្គការសហប្រជាជាតិ​។នៅក្នុង​អំឡុង​ខែកញ្ញា ឆ្នាំ​២0១៧ ខាងមុខនេះ របាយការណ៍​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា នឹងត្រូវ​ភាគី​ជប៉ុន បញ្ជូន​ទៅកាន់​ក្រុមប្រឹក្សា​សិទ្ធិ​មនុ​ស្ស​នៃ​អង្គការសហប្រជាជាតិ​។ លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ប្រាប់​ក្រុម​អ្នកសារព័ត៌មាន យ៉ាង​ដូច្នេះ  ក្រោយ​បញ្ចប់​ជំនួប​ជាមួយ​លោក Masato Otaka តំណាង​ក្រសួងការបរទេស​ជប៉ុន ដែលមាន​រយៈពេល​ជាង​៣​ម៉ោង នៅ​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២0១៧​នេះ​។

ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/9PTZZh

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា