ត្រឡប់ក្រោយ

បក្ស​កាន់​អំណាច​បដិសេធ​រឿង​ឲ្យ​អាជ្ញាធរ​សួរ​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​បក្ស​ណា​នៅ​ឃុំ​ឃ្សឹម

 

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ច្រាន​ចោល​ការ​លើក​ឡើង​របស់​ពលរដ្ឋ​នៅ​ឃុំ​ឃ្សឹម ស្រុក​ស្នួល ខេត្ត​ក្រចេះ ថា​គណបក្ស​ប្រជាជន​កម្ពុជា ពុំ​បាន​បង្គាប់​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ដើរ​សួរនាំ​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​គណបក្ស​ណា កាល​ពី​ពេល​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា សមាជិក និង​មេ​ភូមិ ថា​ពួក​គេ​ធ្វើ​តាម​បញ្ជា​របស់​ថ្នាក់​លើ ក្នុង​ការ​ដើរ​សួរ​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​បក្ស​ណា​នេះ។អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ សីហា ថា គណបក្ស​ប្រជាជន​កម្ពុជា ពុំ​បាន​អនុវត្ត​គោលការណ៍​ផ្ទុយ​ពី​ក្របខ័ណ្ឌ​ច្បាប់​ទេ ហើយ​សិទ្ធិ​សម្រេច​បោះឆ្នោត​ឲ្យ​គណបក្ស​ណា​មួយ​របស់​ពលរដ្ឋ ជា​ការ​សម្ងាត់។ លោក​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា ពុំ​មាន​គោល​នយោបាយ​តម្រូវ​ឲ្យ​សួរ​ដេញដោល​ពលរដ្ឋ​ថា​បោះឆ្នោត​ឲ្យ​គណបក្ស​ណា​មួយ​ទេ។

ប្រភព៖​RFA

https://goo.gl/yzUBVT

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា