ត្រឡប់ក្រោយ

វៀតណាម ស្នើអាជ្ញាធរខេត្តកំពត បន្តជួយរុករកអដ្ឋិធាតុកងទ័ពខ្លួន ដែលពលីជីវិត ក្នុងខេត្តនេះ

 

 គណៈប្រតិភូមិវៀតណាម ដែលដឹកនាំដោយលោក ជិន ថាញ់មិន សមាជិកមជ្ឈិមបក្សកុម្មុនិស្ត វៀតណាម បានស្នើអាជ្ញាធរខេត្តកំពត សូមបន្តជួយរុករកអដ្ឋិធាតុ របស់កងទ័ពវៀតណាម ដែលបាន ពលីជីវិត នៅក្នុងខេត្តកំពត កាលពីសម័យសង្គ្រាម ។នៅក្នុងជំនួបជាមួយ រដ្ឋបាលសាលាខេត្តកំពត ដែលដឹកនាំដោយលោក ញ៉ែម វ៉ាលី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាជាតិរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងលោកស្រី យូ សុគន្ធ អភិបាលរងខេត្ត កាលពីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ លោក ជិន ថាញ់មិន បានស្នើឲ្យបន្តកិច្ចទំនាក់ទំនងសាមគ្គី មិត្តភាពនិងសហប្រតិបត្តិការ ឲ្យបាន់តែល្អថែមទៀត ។ 

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/nVKLzu

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា