លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ បាននឹងកំពុងសំណេះសំណាលជាមួយមេកងទ័ពកំពូលៗនៅយោធភូមិភាគទី១ ក្នុងខេត្តស្ទឹងត្រែង ។យោងតាមបណ្ដាញ ទំនាក់ទំនងសង្គម (Facebook) សម្តេចតេជោបានឲ្យដឹង គោលបំណងសំខាន់នៃការជួបកងទ័ពនេះ ដើម្បីពិនិត្យដោះស្រាយការលំបាក របស់កងកម្លាំងប្រដាប់អាវុធ ហើយនឹងបង្កើតកងពលតូច អន្តរាគមន៍ថ្មីមួយ មានលេខ១២៨ ឬហៅថាកងពលតូចថ្មើរជើង លេខ១២៨ ចំណុះឲ្យយោធភូមិភាគទី១។ សម្តេចថា នឹងដាក់ទីតាំងកងទ័ពជើងទឹក ឲ្យប្រចាំការ នៅខេត្តស្ទឹងត្រែងផងដែរ។លោក បានបន្តថា ការរៀបចំទាំងអស់មិនសំដៅ ធ្វើសង្រ្គាមជាមួយ ប្រទេសជិតខាងនោះទេ តែសំដៅលើ កិច្ចការពារជាតិ ការពារប្រជាជន និងទំនាក់ទំនងល្អ ជាមួយប្រទេសជិតខាង ៕
ប្រភព៖សារព័ត៌មានដើមអម្ពិល