ត្រឡប់ក្រោយ

មន្រ្តី CPP ចាត់ទុកការប៉ុនប៉ង ឲ្យមានច្បាប់ការពារ នាយករដ្ឋមន្ត្រី ក្រោយពេលអស់តំណែង ជាចេតនាទុច្ចរិត

 

លោក សុខ ឥសាន មន្រ្តីនាំពាក្យគណបក្ស ប្រជាជនកម្ពុជា បានចាត់ទុកការប៉ុនប៉ង ឲ្យមានច្បាប់ការពារ នាយករដ្ឋមន្ត្រីក្រោយពេល អស់តំណែងជាចេតនាទុច្ចរិត បំភ័ន្តមតិសាធារណៈ ឲ្យយល់ច្រឡំថា នាយករដ្ឋមន្ត្រីនៅក្នុងតំណែង បច្ចុប្បន្នបានធ្វើឲ្យមាន កំហុសធ្ងន់ធ្ងរ ចំពោះប្រទេសជាតិ ។សរសេរនៅលើបណ្តាញ តេឡេក្រាមរបស់ខ្លួននៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះលោក សុខ ឥសាន បានរៀបរាប់ថា ចេតនា និងកាប៉ុនប៉ងឲ្យមានច្បាប់ ការពារនាយករដ្ឋមន្ត្រី ក្រោយពេលអស់តំណែង មិនមែនទើបតែកើតឡើង នៅពេលថ្មីៗនេះនោះទេ តែអ្នកប្រឆាំងមានចេតនានេះ យូរមកហើយ ។លោកថា “នេះជាចេតនាទុច្ចរិត បំភ័ន្តមតិសាធារណៈ ឲ្យយល់ច្រឡំថា នាយករដ្ឋមន្ត្រីនៅក្នុងតំណែង បច្ចុប្បន្នបានធ្វើឲ្យមាន កំហុសធ្ងន់ធ្ងរចំពោះប្រទេសជាតិ ហើយមានការភ័យខ្លាច ក្នុងពេលដែលបាន និងកំពុងមានគុណសម្បត្តិ ដ៏ធំធេងមិនអាចប្រកួតបាន ។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/CnrLcT

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា