ត្រឡប់ក្រោយ

សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត របស់​បក្ស​ប្រឆាំង​នឹង​ត្រូវ​លើក​យក​ទៅ​ជជែក​នៅ​សប្តាហ៍​ក្រោយ

 

គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នឹង​បើក​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ចន្ទ​ខាង​មុខ ជុំ​វិញ​សេច​ក្តី​ស្នើ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ ដែល​ស្នើ​ឡើង​ដោយ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ចំនួន​៣៣​រូប។ ការ​សម្រេច​បើក​កិច្ច​ប្រជុំ​គណៈអចិន្ត្រៃយ៍​នៅ​សប្តាហ៍​ក្រោយ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​សុន ឆ័យ បាន​ដាក់​លិខិត ទៅ​កាន់​ប្រធាន​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​១១​ខែ​សីហា កន្លង​ទៅ ក្នុង​គោល​បំណង​ចង់​កែ​ប្រែ​មាត្រា​ចំនួន​៣​នៃ​ច្បាប់​បោះ​ឆ្នោត ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​អាច​ចូល​រួម​បោះ​ឆ្នោត​បាន។អគ្គលេខាធិការ​រដ្ឋសភា​លោក ឡេង ប៉េងឡុង ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​ព្រឹក​នេះ​ថា​ សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការបោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ ដែល​ស្នើ​ដោយ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ត្រូវ​ដាក់​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ថ្ងៃ​ចន្ទ​ទី​២១​សីហា​ខាង​មុខ ដើម្បី​ពិភាក្សា​បន្ទាប់​ពី​លោក​ទទួល​បាន​លិខិត​នេះ ហើយ​បញ្ជូន​ទៅ​កាន់​ប្រធាន​រដ្ឋសភា​លោក ហេង សំរិន។

ប្រភព៖RFI

https://goo.gl/FHx51F

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា