ត្រឡប់ក្រោយ

គ.ជ.បៈ​ ចំនួន​ការិយាល័យ​និង​បុគ្គលិក ​មិនអាច​កាត់បន្ថយ​បាន​ទេ​ខណៈ​អាណត្តិ​ទី​៦​​ចំនួន​​ការិយាល័យ ​កើន​ជាង​១​ពាន់

 

ចំនួន​ការិយាល័យ​បោះឆ្នោត ​ដែល​ត្រៀម​នឹង​រៀបចំ​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៦ ​នា​ឆ្នាំ​២០១៨​ខាងមុខ​នេះ​នឹង​កើន​ឡើង​ប្រមាណ​ជាង​១​ពាន់​ការិយាល័យ​។ នៅ​ក្នុង​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ប្រតិទិន ​នៃ​ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​និង​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៧ ​នា​ថ្ងៃ​អង្គារ​នេះ ​អ្នក​ជំនាញ​បរទេស​នានា ​ជា​ពិសេស​ជប៉ុន​បាន​ផ្តល់​អនុសាសន៍​ចង់​ឲ្យ​មាន​ការ​កាត់​បន្ថយ​ចំនួន​ការិយាល័យ​បោះឆ្នោត​។ ​ប៉ុន្តែ ​គ.ជ.ប ​ថា​មិន​អាច​ធ្វើ​ទៅបាន​នោះទេ​។តាម​ការ​ប៉ាន់​ប្រមាណ ​ចំនួន​ការិយាល័យ​បោះឆ្នោត ​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ​ឆ្នាំ​២០១៨​ខាងមុខ​នេះ ​នឹង​កើន​ដល់ ​២៣ ​៤៧០ ​ការិយាល័យ ​ពោលគឺ​លើស​ចំនួន​ការិយាល័យ​បោះឆ្នោត​ កាលពី​នីតិកាល​ទី​៥ ​ចំនួន​១៣២២​ការិយាល័យ​។ តាម​ការកំណត់​របស់​ច្បាប់ ​មួយ​ការិយាល័យ​មាន​អ្នកបោះឆ្នោត​រហូតដល់៧៥០នាក់ ខណៈដែល​កន្លងមក​ការិយាល័យ​ខ្លះ​មាន​អ្នកបោះឆ្នោត​ប្រមាណ​ពី​៣០០​ទៅ​៤០០​នាក់​ប៉ុណ្ណោះ​។

ប្រភព៖RFI

https://goo.gl/sRCkPF

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា