ត្រឡប់ក្រោយ

លោក សុខ ឥសាន៖ កងកម្លាំងប្រដាប់អាវុធ ជាឧបករណ៍ អំណាចរបស់ពលរដ្ឋ

 

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) លោក សុខ ឥសាន បានបញ្ជាក់ថា តួនាទីរបស់កងកម្លាំង ប្រដាប់អាវុធនៅកម្ពុជា គឺជាកងកម្លាំងប្រដាប់អាវុធ ដែលជាឧបករណ៍អំណាចរបស់ ប្រជាជនកម្ពុជា ដែលមានតួនាទី និងភារកិច្ចការពារឯករាជ្យ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី។លោក សុខ ឥសាន បានសរសេរក្នុងតេឡេក្រោម នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ថា “ កងកម្លាំងប្រដាប់អាវុធ គឺជាឧបករណ៍ អំណាចរបស់ប្រជាជនកម្ពុជា មានតួនាទី និងភារកិច្ចការពារឯករាជ្យ អធិបតេយ្យភាពជាតិ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ការពារសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណសង្គម ការពារជីវភាពរស់នៅដ៏សុខក្សេមក្សាន្តរបស់ប្រជាជនជាពិសេសការពារ រាជរដ្ឋាភិបាលស្របច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ដែលកើតចេញពីការបោះឆ្នោត  ដាច់ខាតមិនអនុញ្ញាតឲ្យជន ក្រុមជនណា និង មជ្ឈដ្ឋានណាមកបំពារបំពានបានឡើយ ”។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/J9ED6T

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា